Cctimesw1140xh150cm copy

ធនាគារOriental Bank PlcនិងBIPLAN GLOBALចុះហត្ថលេខាលើកិច្ចសន្យាទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា(IT)

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ភ្នំពេញ)ធនាគារ Oriental Bank Plc, ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំខាងមុខនេះ កាលពីថ្មីៗនេះបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យា(IT)BIPLAN GLOBAL ដោយបានតែងតាំង ក្រុមហ៊ុនBIPLAN GLOBAL ទទួលខុសត្រូវក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ធនាគារ។

យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន BIPLAN GLOBAL នឹងទទួលខុសត្រូវចំពោះការរចនា(Design)និងការអនុវត្តហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដូចជា បណ្តាញព័ត៌មានវិទ្យា ឧបករណ៍សេវា ឧបករណ៍ផ្ទុកទិន្នន័យ មជ្ឈមណ្ឌលទិន្នន័យសំខាន់ៗ និងមជ្ឈមណ្ឌលបម្រុងទុកទិន្នន័យសម្រាប់ការការពារឬសង្គ្រោះពេលប្រព័ន្ធព័ត៌មានវិទ្យាជួបបញ្ហា។

ក្រៅពីការរៀបចំផែនការរចនារហូតដល់ការស្ថាបនានិងការធ្វើគ្រប់ជ្រុងជ្រោយនៃគ្រប់ផ្នែកទាំងផ្នែករឹងនិងទន់

(Hardware&Software) ក្រុមហ៊ុន BIPLAN GLOBAL នឹងធានាថាធនាគារ Oriental Bank Plc, នឹងទទួលបាននូវស្តង់ដារខ្ពស់បំផុត និងប្រើដំណោះស្រាយដែលជាយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីជួយជំរុញដល់ការរីកចម្រើននៃអាជីវកម្មធនាគារបែបប្រពៃណីនិងឌីជីថល។

បន្ថែមលើនេះ ផ្នែករឹង(Hardware)សំខាន់ ដែលត្រូវបានប្រើនៅក្នុងដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BIPLAN GLOBAL គឺបានមកពីការសហការណ៍ជាមួយនឹងក្រុមហ៊ុន Huawei ។

នៅពេលសាងសង់បញ្ចប់ដោយជោគជ័យ មជ្ឈមណ្ឌលទិន្នន័យរបស់ធនាគារ Oriental Bank Plc, បូព៌ានឹងឈានដល់កំរិត T3 ដែលត្រូវបានទទួលស្គាល់ក្នុងវិស័យអាជីវកម្មដ៏ទំនើបឈានមុខនេះ នឹងត្រូវបានបំពាក់ដោយឧបករណ៍បណ្តាញដ៏ទំនើបបំផុត។

ចំណែកឯអ្នកផ្គត់ផ្គង់កម្មវិធី Software គឺក្រុមហ៊ុន Red Hat និង VMware ក្នុងគាំទ្រដល់ការបង្កើតនិមិត្មកម្មរបស់ឧបករណ៍សេវា ធ្វើអោយប្រព័ន្ធធនាគារស្នូលនិងប្រព័ន្ធធនាគារមូលដ្ឋានផ្សេងទៀតអាចដំណើរការបានយ៉ាងរលូន។

សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាទាំងមូលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ ២០២១ ខាងមុខនេះ។

អំពី Oriental Bank Plc,

ធនាគារ Oriental Bank Plc, ដែលទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មជាផ្លូវការដែលចេញដោយធនាគារជាតិនៃកម្ពុជា(NBC)នឹងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម៖“ ៦០% តាមបែបឌីជីថល និង ៤០%តាមបែបប្រពៃណី”។ ក្រៅពីការផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីពង្រីកឱកាសអាជីវកម្ម ធនាគារក៏នឹងផ្តោតសំខាន់លើសេវាកម្មធនាគារតាមបែបប្រពៃណីផងដែរ ដើម្បីទទួលបានសម្រាប់អតិថិជនវ័យក្មេងដែលកំពុងទទួលយកសេវាកម្មឌីជីថលកាន់តែច្រើនឡើងៗ និងពាណិជ្ជករដែលនៅតែមានតម្រូវការសេវាធនាគារតាមបែបប្រពៃណី។

ក្រុមការងារអ្នកគ្រប់គ្រងរបស់ធនាគារ Oriental Bank Plc, ដែលមានបទពិសោធន៍យ៉ាងបរិបូរណ៍ផ្នែកសេវាកម្មហិរញ្ញវត្ថុនិងវិស័យធនាគារបានជឿជាក់ថា នៅពេលអតិថិជនកាន់តែមានការយល់ដឹងកាន់តែច្រើនឡើងអំពីសេវាកម្មឌីជីថល ធនាគារឌីជីថលនឹងមានសក្តានុពលកាន់តែខ្លាំងឡើងថែមទៀត។

លោក Datuk Phan Ying Tong ដែលជាស្ថាបនិកនិងជានាយកគ្រប់គ្រងធនាគារ Oriental Bank បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“ ការសិក្សាជាច្រើនបានបង្ហាញថាការផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើដំណោះស្រាយឌីជីថល នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រាក់ចំណេញ ការទទួលស្គាល់តម្លៃ ភាពងាយស្រួល គុណភាពមុខងារនិង សេវាកម្មរបស់ធនាគារ។ ហើយការបង្កើតថ្មីនៃការច្នៃប្រឌិតរបស់ធនាគារឌីជីថលក៏មានសារៈសំខាន់ណាស់ក្នុងការផ្តល់បទពិសោធន៍ថ្មីៗដល់អតិថិជន ធ្វើអោយអតិថិនជនកាន់តែមានភាពពេញចិត្តនិងភាពស្មោះត្រង់ ក៏ដូចជាធ្វើអោយប្រសើរឡើងរបស់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារផងដែរ។”

“ជាពិសេសស្របពេលដែលការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ Oriental Bank Plc, ត្រូវតែធ្វើការគ្រប់គ្រងនិងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះមជ្ឈដ្ធានជុំវិញដែលមានការផ្លាស់ប្តូរមិនឈប់ឈរ ទើបអាចឈរជើងនិងមិនស្គាល់ពាក្យថាចាញ់នៅក្នុងការប្រកួតប្រជែងក្នុងវិស័យនេះបាន។ ”

ធនាគារនេះបានបន្តទៀតថា ក្នុងនាមជាធនាគារដែលទើបបង្កើតថ្មី ធនាគារ Oriental Bank Plc, មិនមាននៅសល់បង្វិចបច្ចេកវិទ្យាចាស់ៗទេ ហើយមានគុណសម្បត្តិក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយនិងទំនើបបំផុត ដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ផលិតផលនិងសេវាកម្មរបស់ខ្លួន។

ធនាគារ Oriental Bank Plc, ក៏ជឿជាក់ផងដែរថាសម្រាប់អតិថិជនដែលមានចំណេះដឹងនិងបទពិសោធន៍ដ៏ពេញបរិបូរណ៍នាពេលបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីអនុវត្តយុទ្ធសាស្ត្រអាជីវកម្មថ្មី។

អំពី BIPLAN GLOBAL

ក្រុមហ៊ុន BIPLAN GLOBAL គឺជាក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យា(IT)ដែលមានបទពិសោធជាង ៩ ឆ្នាំក្នុងការផ្តល់នូវដំណោះស្រាយនិងសេវាកម្ម“ច្រកចេញចូលតែមួយ”សម្រាប់ឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ។

ដំណោះស្រាយនិងសេវាកម្មដែលក្រុមហ៊ុនបានផ្តល់ជូនរួមមាន៖

•រចនានិងសាងសង់មជ្ឈមណ្ឌលទិន្នន័យ

•រចនានិងសាងសង់មជ្ឈមណ្ឌលបន្ទប់កុំព្យូទ័រ និងបណ្តាញអ៊ីនធើណេត

•ឧបករណ៍សេវា ឧបករណ៍ផ្ទុកទិន្និន័យ និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

•បង្កើតនិមិត្មកម្មនិងផ្គត់ផ្គង់ប្រព័ន្ធសូហ្វវែរ (Software)

•ដំណោះស្រាយផ្នែកហិរញ្ញវត្ថុឆ្លាតវៃ —— ម៉ាស៊ីនគិតប្រាក់វៃឆ្លាត ម៉ាស៊ីនឆូតកាតចល័ត ម៉ាស៊ីនដាក់ប្រាក់និងដកប្រាក់

•ការប្រឹក្សាយោបល់ផ្នែកព័ត៌មានវិទ្យា(IT)ការធ្វើផែនការនិងការគាំទ្រ

•ការវាយតំលៃនិងពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យា

ក្រុមហ៊ុន Biplan Global គឺជាដៃគូរសហប្រតិបត្តិការដែលចាត់ទុកថាជាផ្លាកមាសតែមួយគត់របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសកម្ពុជា និងជាដៃគូសេវាកម្មលំដាប់ផ្កាយ ៤ របស់ Huawei ដំបូងបង្អស់នៅក្នុងទីផ្សារថ្មីដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍។

BIPLAN GLOBAL ក៏មានកិច្ចសហការយូរអង្វែងជាមួយក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យាកំពូលៗ ជាង ២០ ទូទាំងពិភពលោកដូចជា Red Hat, VMware, Cisco, Dell, Microsoft, Veeam, Fortinet និង Palo Alto ។ល។

និងបានផ្តល់នូវដំណោះស្រាយ“ច្រកចេញតែមួយ”សម្រាប់អតិថិជនក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជាជាច្រើនឆ្នាំមកហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ធនាគារ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង