ភ្នំពេញ៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ បានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាមួយ ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។
ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរ។
ក្រោមការផ្តួចផ្តើមភាពជាដៃគូនេះ ធនាគារឯកទេសវីង និងធនាគារកាណាឌីយ៉ា នឹងធ្វើការរួមគ្នាដើម្បីស្វែងរកឱកាសថ្មីៗដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប គ្រប់តំបន់អាចទទួលបានភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលសេវាហិរញ្ញវត្ថុដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។