Cctimesw1140xh150cm copy

ពេលបិទខ្ទប់៖អតិថិជន«ធនាគារកាណាឌីយ៉ា»អាចប្រើប្រាស់សេវាកម្មចាំបាច់នៅសាខាធនាគារចំនួន​៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ក.អ បានជម្រាបជូនដំណឹងថា នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩ អតិថិជនធនាគារកាណាឌីយ៉ា ក.អ ទាំងអស់ អាចអញ្ជើញប្រើប្រាស់សេវាកម្មធនាគារ ដែលចាំបាច់ចំនួន៥សាខា។

ក្នុងនោះរួមមាន៖១. សាខាកណ្តាល ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៩:៣០ព្រឹក ដល់ ២:៣០រសៀល

២. សាខាសូរិយា ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ១០:០០ព្រឹក ដល់ ២:៣០រសៀល

៣. សាខាអូឡាំព្យា ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៩:៣០ព្រឹក ដល់ ២:៣០រសៀល

៤. សាខាទួលគោក ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៩:៣០ព្រឹក ដល់ ២:៣០រសៀល

៥. សាខាពោចិនតុង ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៩:៣០ព្រឹក ដល់ ២:៣០រសៀល

ជាមួយគ្នានោះ លោកអ្នកអាចបន្តធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធធនាគារឌីជីថល ដែលមានម៉ាស៊ីនដាក់ប្រាក់ អេធីអឹម សេវាធនាគារទូរសព្ទ័ចល័ត (Mobile Banking) ឬកម្មវិធីធនាគារតាមរយៈអ៊ីនធឺណិត (Internet Banking) ដែលមានប្រតិបត្តិការ ២៤ម៉ោង។សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងសេវាបម្រើអតិថិជន +855(0) 23 868 222៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ធនាគារ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង