Cctimesw1140xh150cm copy

ធនាគារកាណាឌីយ៉ាបើកសម្ពោធសាខាថ្មីមួយទៀតនៅស្រុកត្រាំកក់ឃុំ អង្គតាសោម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ធនាគារកាណាឌីយ៉ា បើកសម្ពោធសាខាថ្មីមួយទៀតនៅស្រុកត្រាំកក់ឃុំ អង្គតាសោម ខេត្តតាកែវ។

តាកែវ៖សាខាថ្មីដែលមានទីតាំងនៅភូមិព្រៃរំដេងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានផ្តល់ជូន អតិថិជននូវ ផលិតផល និង សេវាកម្មហិរញ្ញវត្ថុ ដ៏សម្បូរបែបរួមមាន ៖ ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក ,ប្រាក់រៀល និង ប្រាក់យ័នចិន), ឥណទាន (ឥណទានផ្ទះ,ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន), ឥណទានពាណិជ្ជកម្មខ្នាតធំ , ឥណទាន សម្រាប់ សហគ្រាស ខ្នាត តូច - មធ្យម ,ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ /លិខិតធានា, សេវា ផ្ទេរប្រាក់សេវា បើកប្រាក់បៀវត្សសេវាប្តូរប្រាក់សេវាបង់ពន្ធប័ណ្ណឥណទានសេវាកម្ម ធនាគារចល័តតាមទូរស័ព្ទដៃ ,ម៉ាស៊ីនដក - ដាក់ ប្រាក់ ដំណើរការ ២៤ ម៉ោង /១ សប្តាហ៍ និង សេវាកម្ម ផ្សេងៗ ជាច្រើន ទៀត ។

ថ្លែងក្នុងឱកាសការបើកប្រតិបត្តិការសាខាស្រុកត្រាំកក់នៅថ្ងៃនេះ អ្នកស្រីសុង ខេងឡាយ ជាអគ្គនាយិការង និង ជានាយិកា ប្រតិបត្តិការនៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា “ ថ្ងៃនេះយើងសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត គឺការប្រកាស បើកជាផ្លូវការនូវសាខាស្រុកត្រាំកក់ដែលស្ថិតនៅកណ្ដាលទីប្រជុំជន ឃុំ អង្គតាសោម ។ សាខានេះជាសាខា ទី ២របស់ខេត្តតាកែវ និង ជាសាខាទី ៦៣ នៃធនាគារកាណាឌីយ៉ា ។ ”

អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ បានផ្ដល់ពានរង្វាន់ដល់ធនាគារជា ‘ ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ ២០២០ (Best SME Bank in Cambodia) និង បានទទួល ពានរង្វាន់ជា “Best Retail Bank” ប្រចាំ ព្រះរាជាណាចក្រ កម្ពុជាឆ្នាំ ២០២០ ដោយ ស្ថាប័ន The Asian Banker ទៀត ផង ។ក្នុងនោះអ្នកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រពីសំណាក់ អតិថិជនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការ ខិតខំរបស់បុគ្គលិកគ្រប់រូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យកាណាឌីយ៉ាទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ធនាគារកាណាឌីយ៉ា ក . អ សូមស្វាគមន៍ក្រុមហ៊ុននិង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាថ្មីនេះ ដើម្បី ធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ប្រភេទនិង ដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងមកកាន់ លេខ ៖ 071 233 9333 ។

គូសបញ្ជាក់ថា ធនាគារកាណាឌីយ៉ា ក . អ គឺជាធនាគារដ៏ធំជាងគេគិតលើតារាងតុល្យការ ( ទ្រព្យសកម្ម , ទំហំ កម្ចី និង ប្រាក់ បញ្ញើ ) នៅប្រទេសកម្ពុជា និង បានបើកដំណើរការអស់រយៈពេល ២៩ ឆ្នាំ មកហើយ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ធនាគារ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង