ធនាគារកាណាឌីយ៉ា ក.អ បានទទួលពានរង្វាន់ជាធនាគារផ្តល់សេវាល្អបំផុតនៅកម្ពុជា “Best Retail Bank in Cambodia" ពីគណៈកម្មការកម្មវិធី International Excellence in Retail Financial Services Awards 2020 រៀបចំដោយស្ថាប័នជំនាញហិរញ្ញវត្ថុអន្តរជាតិ The Asian Banker។
ធនាគារកាណាឌីយ៉ា បានថ្លែងអំណរគុណយ៉ាងចំពោះការជឿទុកចិត្តពីសំណាក់អតិថិជន និងដៃគូទាំងអស់ ព្រមទាំងការចូលរួមចំណែកពីបុគ្គលិកគ្រប់ជាន់ថ្នាក់ រហូតទទួលបានពានរង្វាន់ដ៏មានកិត្តិយសនេះ។ ធនាគារប្ដេជ្ញានឹងបន្តផ្ដល់ជូននូវសេវាកម្ម ប្រកបដោយគុណភាពនិងទំនុកចិត្តជូនអតិថិជន ហើយនឹងបន្តអភិវឌ្ឍគ្រប់ផ្នែកឲ្យកាន់តែប្រសើរ ដើម្បីសក្ដិសមជាដៃគូដ៏ល្អបំផុតរបស់អ្នក ជានិច្ចនិរន្តន៍។