Yearendyearend1140x150

«ទូកដឹកបន្លែ»១គ្រឿងនៅក្រុងកោះរ៉ុងត្រូវបានឆេះបង្កឱ្យស្លាប់ម្នាក់និងបួស០៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទូកដឹកបន្លែដែលឆេះ នៅថ្ងៃទី ២១ កក្កដា ឆ្នាំ២០២១។រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ទូកដឹកបន្លែ ចំនួន០១គ្រឿងនៅ ថ្ងៃទី២១ ខែកក្កដានេះ ត្រូវបានភ្លេីងឆាបឆេះលិចបង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួន​០១នាក់ និង ចំនួន៦នាក់ទៀតរងបួស។ហេតុការណ៍នេះ បានកើតឡើង វេលាម៉ោង ១០:២០នាទីព្រឹក ស្ថិតនៅចំនុចចន្លោះ​ពីផែ​សហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានផ្តល់មកស៊ីស៊ីថាមស៍ បានអះអាងថា ទូកដឹកបន្លែនោះ មានទំហំទទឹង៣.៤ ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស ពណ៌ប្រផេះ ម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមការបំភ្លឺរបស់តៃកុងទូក នៅលេីទូកមានដឹកមនុស្សចំនួន១១នាក់ ស្រី០៥នាក់ បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលអោយមាភ្លេីងឆាបឆេះ រួចលិចតែម្តង។ 

ករណីនេះបង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួន០១នាក់ ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរងបួសចំនួន០៦នាក់ (របួសធ្ងន់ចំនួន០១នាក់ ប្រុសតៃកុងទូក)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង