Cctimesw1140xh150cm copy

សៀមរាបប្រកាសរកឃើញវិជ្ជមានកូវីដចំនួន៧១នាក់គិតត្រឹមថ្ងៃទី ១៥ កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ពលរដ្ឋតេស្តកូវីដ១៩ កាលពីថ្ងៃទី២៥ មិថុនា កន្លងទៅ។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប 

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១៥ កក្កដានេះ បានប្រកាសរកឃើញពលរដ្ឋចំនួន៧១នាក់ វិជ្ជមានកូវីដ១៩ និងមានប្រជាពលរដ្ឋ៧៩នាក់ បានជាសះស្បើយផងដែរ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។

យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ៧៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមជម្រាបជូនថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៧១១នាក់ បានព្យាបាលជាសះស្បើយចំនួន១០៦0នាក់ ស្លាប់២៦នាក់ និង១៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះទាំងឡាយដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សៀមរាប កូវីដ១៩
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង