
ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ច័ន្ទ បរិបូរណ៌ នៅថ្ងៃទី ១១ កក្កដានេះ បានចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា "ពាក្យប្រមាថ បានក្លាយជាភាពអាម៉ាស"។ អត្ថបទទាំងមូល គឺចង់ផ្តោតលើរាជរដ្ឋាភិបាលប្រកាសទិញវ៉ាក់សាំងកូវិដ-១៩ ដើម្បីចាក់ជូនប្រជាជនកម្ពុជា និងឆ្លើយតបមតិមួយចំនួន។
តាមរយៈអត្ថបទនោះ ឯកឧត្តម ច័ន្ទ បរិបូរណ៌ បានលើកឡើងថា វ៉ាក់សាំងវាក្លាយជាទំនិញយុត្តិសាស្រ្ត ប្រទេសអ្នកមានពួកគេបានទិញស្តុកទុកលើសតម្រូវការ រីឯប្រទេសក្រីក្រ ត្រដររង់ចាំពួកអ្នកមានដាក់ទានអោយដោយភ្ជាប់និងលក្ខ និងភូមិសាស្រ្តនយោបាយទៀតផង។អង្គការសុខភាពពិភពលោក បានបង្កើតយន្តការកូវ៉ាក់ដោយសង្ឃឹមថា និងប្រមូលវ៉ាក់សាំងកូវិដ ១៩ ហើយបែងចែកដោយសមធម៌ ក៏ប៉ុន្តែ គោលបំណងនេះ គ្មានប្រទេសណាគេចែករំលែកឬទៅអនុវត្តន៌តាមប៉ុន្មានឡើយ។
បើតាមឯកឧត្តម ច័ន្ទ បរិបូរណ៌ អង្គការនេះបានចេញសេចក្តីអំពាវនាវឬស្តីបន្ទោសតាមបែបការទូតទៅអោយពួកប្រទេសអ្នកមានអោយពួកគេមើលមកនិងគិតអំពីគុណធម៌អាណិតអាសូរដល់ប្រទេសក្រីក្រក៏ប៉ុន្តែ ពួកពុំបានយកត្រចៀកស្តាប់ឡើយ។ចំពោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រដរងើបចេញអោយបានឆាប់រហ័សពីបន្ទាត់ភាពក្រីក្រ។សម្រាប់ឯកឧត្តម ប្រមុខដឹកនាំរបស់កម្ពុជាបានដាក់ចេញគោលការណ៍ស្វែងរកវ៉ាក់សាំងកូវិដ១៩ តាមច្រក៣គឺ៖1-ច្រកយន្តការណ៌កូវ៉ាក់2-ច្រកកិច្ចសហប្រតិបត្តិការទ្វេភាគី 3-ច្រកចរចារជាមួយមន្ទីពិសោធន៌ដោយផ្ទាល់ តាមគោលការណ៍ ២០លានដូស ដើម្បីចាក់ជូនប្រជាជនក្នុង ១០លាននាក់តាមផែនការ។
វ៉ាក់សាំងទង ២០ លានដូស នោះ មានតែវ៉ាក់សាំង ៣២,៤០០០(សាមសិបពីរម៉ឺនបួនពាន់) ដូសតែប៉ុណ្ណោះដែលកម្ពុជាទទួលបានតាមយន្តការណ៌កូវ៉ាក់ ក្រៅពីនោះកម្ពុជាទទួលបានពី ប្រទេសចិនតាមរយៈជំនួយពីរដ្ឋាភិបាលចិនជាង២លានដូស ក្រៅពីនោះរាជរដ្ឋាភិបាលបញ្ជាទិញដែលជាប្រភេទវ៉ាក់សាំង Sinopham & Sinovac។ ហើយការសន្យារបស់ប្រទេសមួយចំនួនមកដល់និងពេលនេះកម្ពុជាពុំទាន់បានទទួលមួយតំណក់ណាឡើយ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចោទជាសំណួរថា ប្រសិនបើកម្ពុជាពុំមានវ៉ាក់សាំងពីប្រទេសចិនមកនោះទេតើពេលនេះកម្ពុជាទៅជាយ៉ាងណា?ឯកឧត្តមបន្តថា សម្តេច ហ៊ុន សែន ចាត់ទុកចិនជា «មិត្តដែកថែប» ប្រទេសក្រីក្រ និងតូចតាច ត្រូវការចាំបាច់នូវឯករាជ្យ និងអធិបតេយ្យភាព និងចៀសវាង «ការបង្គាប់បញ្ជា និងការជ្រៀតជ្រែកពីខាងក្រៅ»។សម្តេច «គាំទ្រយ៉ាងមុតមាំ» លើគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពកម្ពុជា ដែលនាំមកនូវ«វិបុលភាពនិងសុភមង្គលជូនដល់ប្រជាជននៅក្នុងបណ្តាប្រទេសនិងតំបន់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគណបក្សនយោបាយទាំងអស់បញ្ឈប់ឲ្យបាននូវ «វប្បធម៌ និងឥរិយាបថច្រណែនឈ្នានីសចាំតែមើលបំណាំ ចោទប្រកាន់និងរិះគន់គ្មានមូលដ្ឋាន» ដោយជំនួសមកវិញនូវ «ឥរិយាបថបែបស្ថាបនានិយម» និង» ស្មារតីនៃកិច្ចសហប្រតិបត្តិការ»។
ជារួមមកវិញ សម្រាប់ឯកឧត្តម ច័ន្ទ បរិបូរណ៌ បានសង្គត់ធ្ងន់ថា កម្ពុជាពុំមែនងាកទៅរកចិនចោលអាមេរិកនោះទេ គោលការណ៍ ការបរទេសរបស់កម្ពុជា «រក្សាមិត្តចាស់ បង្កើនមិត្តថ្មី » ។អ្វីដែលយើងត្រូវការ ជាចាំបាច់នាពេលនេះគឺ ការអភិវឌ្ឍន៌ ចំណែកមនោគមវិជ្ជា រដ្ឋធម្មនុញ្ញកម្ពុជាបានចងយ៉ាងជាប់ថា៖ កម្ពុជាជាប្រទេសប្រកាន់នូវរបបសេរីពហុបក្ស៕