
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធអនឡាញ (Zoom) នៅថ្ងៃទី ៩ កក្កដា ឆ្នាំ២០២១ខាងមុខនេះ។ក្នុងកិច្ចប្រជុំនេះសម្តេច ក៏ដូចគណៈរដ្ឋមន្ត្រីទាំងមូលនឹងពិនិត្យ និង ពិភាក្សាលើរបៀបវារៈមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមគណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង បញ្ហាផ្សេងៗ មួយចំនួនទៀត៕