Cc times  web banner kh

កូវីដ-១៩៖សម្តេច ហ៊ុន សែន បញ្ជាឱ្យបញ្ចេញថវិកាទិញ«ក្តាមឈូស»បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ កក្កដានេះ បានចេញបញ្ជាឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកា ដើម្បីទិញក្តារមឈូសសម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ការបញ្ជានេះធ្វើឡើងក្នុងពេលសម្តេច អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។

នៅចំពោះមុខអង្គប្រជុំទាំងមូល សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការរៀបចំទិញមឈួសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ សម្តេចបានអោយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់ ពីព្រោះសម្តេចគិតថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។ ជាមួយគ្នានោះផងដែរ សម្តេចតេជោ ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ 

សម្តេចក៏បាន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។

យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៣៩នាក់ និង ៩៩១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧១៥នាក់ ហើយករណីស្លាប់ ២៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥១,៣៨៤នាក់ ជាសះស្បើយសរុបចំនួន ៤៤,៨៥៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥,៨៩៨នាក់ ហើយករណីស្លាប់សរុប ៦២៨នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង