Cctimesw1140xh150cm copy

លោកស៊ី ជីងភីងគាំទ្រ«គោលនយោបាយដឹកនាំ»របស់គណបក្សប្រជាជនកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក ស៊ី ជីងភីង នៅថ្ងៃទី ២៨ មិថុនា បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ក្នុងសារលិខិតនោះ លោក ប្រធានធិបតីចិន បានប្រកាសគំាទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសន្យាបន្តគាំទ្រសម្តេចហ៊ុន សែន។

ក្នុងសារលិខិតលោក ស៊ី ជីងភីង បានសង្កេតឃើញក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សនេះបានចូលរួមសាមគ្គី និងដឹកនាំប្រជាជន ដើម្បីខិតខំកសាងនិងអភិវឌ្ឍប្រទេសជាតិ បានរួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញស្ថិរភាព និង ភាពរុងរឿងក្នុងតំបន់។

បើតាមលោកប្រធានាធិបតីចិនរូបនេះ ប្រទេសចិននិងប្រទេសកម្ពុជាជាមិត្តដែកថែបនិងជាសហគមន៍រួមវាសនាតែមួយ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់អស់កាលជាយូរមក ។ បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់លើការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយគណបក្សប្រជាជនកម្ពុជា និង មានឆន្ទៈរួមជាមួយសម្តេច ហ៊ុន សែន សំដៅបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូររវាងបក្សនិងក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ខួប៧០ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ខុសពីបណ្ដាឆ្នាំមុនៗ គណបក្សប្រជាជនកម្ពុជាសម្រេចមិនរៀបចំប្រារព្ធពិធីអបអរសាទរឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជំនួសឲ្យការរៀបចំពិធីនៅនឹងកន្លែង គណបក្សតម្រូវឲ្យភាគីពាក់ព័ន្ធ ត្រូវរៀបចំផ្សព្វផ្សាយ Logo បដាពាក្យស្លោក នៅតាមទីកន្លែងជាក់ស្តែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង