Smart saver cctime web bannertif

«ពេទ្យយោធា​ចិន»៤​នាក់​ទៀត​បាន​មកដល់កម្ពុជា ​ដើម្បីប្រឆាំង​កូវីដ-១៩​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គ្រូពេទ្យឯកទេសយោធាចិនជំនាញ បង្ការ និង ទប់ស្កាត់ជំងឺ កូវីដ ១៩ ចំនួន ៤ នាក់ ក្នុងនោះមានពេទ្យស្ត្រីម្នាក់ ដឹកនាំដោយលោក Jiang Jiafu ជាប្រធានក្រុមកាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា កងយោធ ពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាព របស់ ខភម ប្រឆាំងនឹងកូវីដ ១៩។

តាមកម្មវីធីគ្រោងទុក នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០ គ្រូពេទ្យឯកទេសយោធាចិន ទាំង ៤ នាក់ នឹងចូលជួបសំណេះសំណាលជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយ នៅថ្ងៃទី ២៧ ខែ មីនា គ្រូពេទ្យឯកទេសយោធាចិន នឹង ចូលរួមបើកវគ្គហ្វឹកហ្វឺននៅមន្ទីរពេទ្យព្រះកេតុមាលា។

បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ ក្រុមគ្រូពេទ្យរបស់ចិននឹងមកកម្ពុជាជាបន្តបន្ទាប់ទៀត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមិត្តដែកថែប និងជួយគ្នាក្នុងគ្រាលំបាក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង