ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសសម្រេចលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។ការសម្រេចនេះបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់លិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បង ដែលគ្រោងធ្វេីឡេីងនៅថ្ងៃទី២០ មិថុនាខាងមុខ។

.jpg?1623242463)