ភ្នំពេញ៖ ឯកឧត្តម Wei Fenghe ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិន នាថ្ងៃទី២៤ ខែមីនា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយថ្លែងអំណរគុណដល់ភាគីកម្ពុជាបានផ្តល់សម្ភារទប់ស្កាត់ជម្ងឺវីរុសCOVID-19ជូនដល់ភាគីចិន ក្នុងខណៈដែលប្រទេសចិនកំពុងតែផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19ជាដំណំ។
បើតាម ឯកឧត្តម Wei Fenghe សម្ភារនេះបានបញ្ជាក់ឲ្យឃើញពី ចិននិងកម្ពុជាជា “មិត្តដែកថែប” ដែលរួមសុខរួមទុក្ខជាមួយគ្នា និងបង្ហាញឲ្យឃើញពីសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។