Yearendyearend1140x150
Img 0571

សហគមន៍ទេសចរណ៍ធម្មជាតិបានចំណូលពី៥ម៉ឺនទៅ១៨ម៉ឺនដុល្លារក្នុងឆ្នាំពីភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពុងអុំទូកដឹកភ្ញៀវទេសច។រូបភាព៖ក្រសួងបរិស្ថាន

ភ្នំពេញ៖ ទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងការកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដោយបានចូលរួមពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ ជម្រើសថ្មី និងមុខរបរថ្មី បង្កើនប្រាក់ចំណូលជូនពលរដ្ឋ។នៅឆ្នាំ២០២០ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសហគមន៍ក្នុងឆ្នាំ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅឆ្នាំ២០២០ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន ៦៤៣.០០០ នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០ លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសហគមន៍ក្នុងឆ្នាំ។

របាយការណ៍ដដែលបានបន្តថា ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះមិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។

បើតាមក្រសួងបរិស្ថានកម្ពុជា ការជំរុញទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងការកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ ជម្រើសថ្មី និងមុខរបរថ្មី បង្កើនប្រាក់ចំណូលជូនពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ពលរដ្ឋមួយ ចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោលគឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។ នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារនិងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ។

ជាការកត់សម្គាល់ នៅបច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃ ព្រឹក្សា។ពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានាដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួល ចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង