
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសក្រមែនពិត តែកម្ពុជាមានចិត្តធំ ក្នុងការចេញលុយព្យាបាលគ្រប់ជាតិសាសន៍ទាំងអស់ដែលបានឆ្លងវីរុសកូវីដ១៩។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់កម្ពុជាមួយនេះ គឺខុសគ្នាពីរៀតណាមដាច់ស្រឡះ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃទី២៥ មីនានេះ ក្នុងកិច្ចជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំង៣០០នាក់ បានមានប្រសាសន៍យ៉ាងមុតមាំថា កម្ពុជា ប្រទេសតូចតែចិត្តធំ គ្រប់ជនបរទេសទាំងអស់កើតកូវីដ១៩នៅកម្ពុជា គឺកម្ពុជាព្យាបាលដោយឥតគិតថ្លៃ មិនដូចប្រទេសជាប់ខាងកម្ពុជានោះទេ។
លើសពីនេះទៀត សម្តេច បានផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅទូទាំងសកលលោករួមទាំងកម្ពុជាផងដែរ៕