Yearendyearend1140x150

ពលរដ្ឋប៉ះពាល់កូវីដចំនួន៣១ម៉ឺនគ្រួសារទទួលបានការរៀបចំឥណទានឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា 
រូបភាព៖ លោង កាំង តុងងី

ភ្នំពេញ៖គិតត្រឹមពាក់កណ្ដាលខែ ឧសភា ឆ្នាំ២០២១ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន៣១ម៉ឺនគ្រួសារក្នុងរង្វង់ប្រមាណ១៥០០លានដុល្លារ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិកចំនួន១១៤គ្រឹះស្ថាន បានរៀបចំឥណទានឡើងវិញក្នុងរង្វង់ទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ជូនដល់ពលរដ្ឋចំនួន៣១ម៉ឺនគ្រួសារមកហើយ គិតត្រឹមពាក់កណ្ដាលខែឧសភា ឆ្នាំ២០២១។លោកថា ការៀបចំនេះ គឺជាការឆ្លើយតបនៃតម្រូវការចំបាច់ជូនដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

បើតាមលោក កាំង តុងងី ទំហំឥណទានប្រមាណជាជិត ១៥០០ លានដុល្លារសហរដ្ឋអាមេរិចនេះ គឺជាទិន្នន័យដែលសមាគមគិតត្រឹមមកពាក់កណ្តាខែឧសភាឆ្នាំ២០២១ ហើយទិន្នន័យនេះគឺមិនបានរាប់បញ្ចូលទូទាំងវិស័យធនាគារក្នុងប្រទេសនោះទេដោយសារតែសមាជិករបស់SMAមានធនាគារចំនួនបួនប៉ុណ្ណោះ។លោកបន្តថា គិតត្រឹមពីរសប្តាហ៍នៃដើមខែ ឧសភាឆ្នាំ២០២១ អតិថិជនរហូតដល់ទៅ ១៦០០០នាក់ឯណោះ ដែលបានស្នើសុំរៀបចំឥណទានឡើងវិញ។លោករំពឹងថា អត្រានៃអ្នកស្នើសុំរៀបចំឥណទានឡើងវិញនឹងមានអត្រាកើនឡើងបន្តទៀត។

ឆ្លើយនឹងសំណួររបស់សារព័ត៌មានស៊ីស៊ីថាមស៍ដែលសួរថា៖តើអតិថិជនប្រភេទណាដែលអាចទទួលបានការរៀបចំឥណទានឡើងវិញ? លោក កាំង តុងងី ឆ្លើយថា សមាគមផ្ដោតសំខាន់លើវិស័យអាទិភាពមួយចំនួនមានជាអាទិ៍៖ អ្នកវិជ្ជមានជំងឺកូវីដ-១៩ អ្នកជាប់ធ្វើចត្តាឡីស័ក និង អ្នកមានសមាជិកក្រុមគ្រួសារស្លាប់ដោយសារតែជំងឺកូវីដ-១៩។ប៉ុន្តែជាការអនុវត្តជាក់ស្តែងដោយសារតែឃើញផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយសារតែជំងឺកូវីដ១៩កើតមានគ្រប់វិស័យ ដូច្នេះខាងសមាគមនឹងផ្ដល់ឥណទានដល់ពលរដ្ឋគ្រប់រូបដែលជាអ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩ តែក៏អាស្រ័យលើការយល់ព្រមរបស់អតិថិជនផងដែរ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ ឧសភា បានអំពាវនាវ និងលើកទឹកចិត្តដល់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនទាំងអស់ចូលរួមអនុវត្តនូវវិធានការអនុគ្រោះជូនដល់អតិថិជនដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩ ដូចជាកាត់បន្ថយនូវការផាកពិន័យ ពន្យាពេលលើការបង់ប្រាក់ រួមជាមួយនឹងការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនរបស់ខ្លួន ហើយនឹងបន្តអនុវត្តរហូតដល់ចុងឆ្នាំ២០២១។

តែយ៉ាងណាក៏ដោយ ក្នុងពេលវិបត្តិកូវីដ-១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក៏រងផលប៉ះពាល់ច្រើនផងដែលដោយសារតែក្រុមហ៊ុនទាំងអស់នោះប្រឈមនឹងការឡើងថ្លៃនៃប្រតិបត្តិការ ក៏ដូចជាការធ្លាក់ចុះនៃប្រាក់ចំណេញដោយសារតែតម្រូវការឥណទានថ្មីមានការធ្លាក់ចុះជាពិសេសគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង