ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម ព្យាករណ៍ថា ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ដោយឡែក សម្រាប់ប្រជានេសាទ និង អ្នកដំណើរសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់បក់ខ្លាំង និង រលកសមុទ្រដែលមានកម្ពស់១-២,៥ម៉ែត្រ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
