កណ្តាល៖ អ្នកគ្រូសាស្ត្រាចារ្យ ឱម យុវណ្ណា ផ្នែករបាំបុរាណ នៅថ្ងៃទី ១៧ ឧសភានេះ បានទទួលមរណៈភាព ដោយរោគាពាធ។នេះបើយោងតាមការបង្ហោះឱ្យដឹងពីសិក្សានុសិស្សរបស់អ្នកគ្រូនៅថ្ងៃនេះ។
អ្នកគ្រូសាស្ត្រាចារ្យផ្នែករបាំបុរាណ ឱម យុគវណ្ណា ដែលជាវិរៈនាដការិនី និង ជាសាស្រ្តាចារ្យរបាំបូរាណដែលមានបទពិសោធន៍ខ្ពស់ មានការហាត់រៀនតាំងពីកុមារភាព ហើយបានបន្តរចំណេះដឹងនិងទេពកោសល្យដល់ក្មេងជំនាន់ក្រោយជាច្រើនជំនាន់។
ការបាត់បង់អ្នកគ្រូសាស្ត្រាចារ្យ ត្រូវបានប្រជាពលរដ្ឋមួយចំនួនចាត់ទុកថា ជាការសោកស្តាយយ៉ាងខ្លាំងនៃការបាត់បង់ធនធានដ៏ល្អផ្នែករបាំបុរាណខ្មែរ។



