
ភ្នំពេញ៖សាលាឧទ្ធរណ៍ កាលពីពេលថ្មីៗនេះ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យឧកញ៉ាគិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា។តែយ៉ាងណាការសម្រេចនេះ មិនមែនមានន័យថា ឧកញ៉ាគិត ធាង អាចរួចខ្លួនពីបណ្តឹងនោះទេ លោកត្រូវប្រឈមនឹងជាប់ទោសមួយករណីទៀត គឺទោស«ជួញដូរ និងការប្រើប្រាស់គ្រឿងញៀន»។នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់ស៊ីស៊ីថាមស៍។
លោក ខៀវ សុភក័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សាលាឧទ្ធរណ៍ សម្រេចដោះលែងម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) លោកឧកញ៉ា គិត ធាង គឺជាសិទ្ធិសម្រេចរបស់តុលាការ តែយ៉ាងណាករណីនេះគ្រាន់តែជាទោសមជ្ឈិមតែបណ្តោះ លោកឧកញ៉ាគិត ធាង នៅជាប់មួយករណីទៀត គឺទោស«ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន»។
លោក ខៀវ សុភក័ ថ្លែងថា "សំណុំរឿងលោកឧកញ៉ាគិត ធាង មានពីរកណី ទី១ ការយផ្តល់ទីកន្លែងគាត់ត្រូវជាប់ទោសចំនួន៤ឆ្នាំ និងមានពិន័យជាប្រាក់មួយចំនួន តែមានមួយករណីទៀត ដែលសាលាដំបូងគាត់កំពុងដំណើរការ តុលាការមិនទាន់បានជំនុំជម្រះនៅឡើយទេ ដោយសារតែកូវីដ"។
សារព័ត៌មានស៊ីស៊ីថាមស៍បានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ តែមិនទាន់មានការឆ្លើយតប។
គួរបញ្ជាក់ថា លោកឧកញ៉ា គិត ធាង ជាអ្នកជំនួញដ៏ល្បី និងជាអគ្គនាយកក្រុមហ៊ុនធំៗមួយចំនួន លោកត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៩ដោយសារតែគ្រឿងញៀនមេតំហ្វេតាមីន និងគ្រឿងញៀនខុសច្បាប់ផ្សេងៗផ្សេងទៀតចំនួន៥០គីឡូក្រាម ត្រូវបានរកឃើញនៅក្លិបកម្សាន្ត រ៉ុក ដែលជាកម្មសិទ្ធិរបស់លោក។ក្រោយមកតុលាការកាត់ទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទ«ចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន»៕