Yearendyearend1140x150

កងរាជអាវុធហត្ថធ្វើតេស្តរកកូវីដ-១៩ ខណៈកម្លាំងមួយចំនួនឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃទី១០ ខែឧសភានេះ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលបានប្រចាំការនិងបំពេញភារកិច្ចការពារនៅតាមគោលដៅក្នុងតំបន់ក្រហម តំបន់លឿងទុំដែលមានការសង្ស័យ ក៏ដូចជាអ្នកជាប់ពាក់ព័ន្ធនឹងកងកម្លាំងដែលបានឆ្លងជំងឺកូវីដ-១៩កន្លងមក។ ការយកសំណាក់នេះ គឺបន្ទាប់ពីកងកម្លាំងកងរាជអាវុធហត្ថមួយចំនួនបានឆ្លងជំងឺកូវីដ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ស៊ីស៊ីថាមស៍ថា កន្លងមកក្នុងរាជធានីភ្នំពេញ កងកម្លាំងរាជអាវុធហត្ថបានឆ្លងនូវកូវីដ-១៩ខ្លះៗ ហើយអ្នកដែលពាក់ព័ន្ធបានធ្វើចត្តាឡីស័កជាបន្តបន្ទាប់បានច្រើនដែរ។ ទន្ទឹមនេះ ក្រុមការងារនៃកងរាជអាវុធហត្ថ កំពុងតែបូកសរុបកងកម្លាំងដែលបានឆ្លងនូវកូវីដ-១៩។

តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ទោះបីកងកម្លាំងរាជអាវុធហត្ថមួយចំនួនបានឆ្លងកូវីដ តែក្នុងបន្ទាយទាំងស្រុង គឺមិនទាន់មានការប៉ះពាល់អ្វីនោះទេ ដោយសារតែថ្នាក់ដឹកនាំនៃបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំនិងប្រុងប្រយ័ត្នជានិច្ចមុនចុះប្រតិបត្តិការណ៍ការងាររបស់ខ្លួន ដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា។

គួរបញ្ជាក់ថា ការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ពីកងម្លាំងរាជអាវុធហត្ថព្រឹកថ្ងៃទី១០ ខែឧសភានេះ រួមមាន លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង