ភ្នំពេញ៖ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តប្រឆាំងនឹងការរាតត្បាតរបស់ចិននឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប៉ុស្តិ៍វីអាយភី) នៅប្រហែលម៉ោង០៩ព្រឹក នៅថ្ងៃច័ន្ទ ទី ២៣ ខែមីនានេះ។ជាមួយគ្នានោះ ក្រុមពេទ្យចិនក៏បាននាំយកនូវជំនួយជាច្រើនទៀតមកជាមួយផងដោយក្នុងជំនួយនោះចិនបានសរសេរថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
គួរបញ្ជាក់ថា នេះគឺជាក្រុមគ្រូពេទ្យប្រឆាំងនឹងការឆ្លងរាលដាលដំបូងគេដែលចិនបានបញ្ជូនទៅប្រទេសជិតខាង និងបណ្តាប្រទេសអាស៊ានដែលបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនិងជំនះការលំបាកជាមួយគ្នា។