
ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នាល្ងាចម៉ោងជិត៦ ម៉ោងនៅកម្ពុជានេះ កំពុងត្រូវបានរៀបចំដឹកតាមជើងហោះហើរសំដៅមកកម្ពុជាយើងហើយ។ នេះជាវ៉ាក់សាំងជំនួយលើកទី៣ របស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីប្រជាពលរដ្ឋកម្ពុជាចៀសឆ្ងាញពីការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។


