Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៥៨០នាក់ និងជាសះស្បើយ ១៧៧នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៥ ខែមេសា នេះ មានចំនួន ៥៨០នាក់បន្ថែមទៀត ក្នុងនោះមាន ៥៧៩នាក់ជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ១៧៧នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៥៨០នាក់ខាងលើ មានម្នាក់ជាពលករខ្មែរមកពីប្រទេសថៃ និង ៥៧៩នាក់ទៀត ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៣៣៧នាក់ ហើយខេត្តព្រះសីហនុ ៩១នាក់, ខេត្តបន្ទាយមានជ័យ ៩១នាក់ , ខេត្តកណ្ដាល ៥១នាក់, ខេត្តព្រៃវែង ០២នាក់ , ខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកែប ០១នាក់, ខេត្តស្វាយរៀង ០១នាក់, ខេត្តកំពង់ឆ្នាំង ០១នាក់, ខេត្តកំពង់ធំ ០២នាក់  និងខេត្តកំពង់ស្ពឺ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១០៥៥៥នាក់ ជាសះស្បើយចំនួន ៣៥៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៨៩២នាក់ ហើយករណីស្លាប់ ៧៩នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង