Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦១៦នាក់ និងជាសះស្បើយ ១៩០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី ២៤ ខែមេសា នេះ មានចំនួន ៦១៦នាក់បន្ថែមទៀតជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ១៩០នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦១៦នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៥៤៦នាក់ ហើយខេត្តព្រះសីហនុ ២០នាក់, ខេត្តកណ្ដាល ២៤នាក់, ខេត្តព្រៃវែង ០៨នាក់ , ខេត្តតាកែវ ០៧នាក់, ខេត្ត មណ្ឌលគិរី ០២នាក់, ខេត្តស្វាយរៀង ០២នាក់, ខេត្តកំពង់ឆ្នាំង ០២នាក់, ខេត្តកោះកុង ០២នាក់, ខេត្តកំពង់ធំ ០២នាក់ , ខេត្តកំពង់ស្ពឺ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៩៩៧៥នាក់ ជាសះស្បើយចំនួន ៣៤០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៤៩៥នាក់ ហើយករណីស្លាប់ ៧៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង