Cc time web banner 054637

រដ្ឋាភិបាល បើកឱ្យធ្វើដំណើរ និងបើករមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី២៥ ខែ មេសា ឆ្នំា២០២១នេះ ដោយឡែកទីតាំំងក្នុងតំបន់បិទខ្ទប់នៅតែអនុវត្តន៍តាមវិធានការបិទខ្ទប់ដដែល។

រដ្ឋាភិបាល បានបញ្ជាក់ថា បានសម្រេចបិទបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និង ការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស គឺចាប់អនុវត្តន៍ពីថ្ងែនេះតទៅ យោងតាមសេចក្ដីប្រកាសដែលបានចេញនាព្រឹកនេះ។

យោងតាមសេចក្ដីប្រកាស បានឱ្យដឹងថា ការបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវ បានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាម សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិត សម្រេច​ហាមឃាត់​ការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ ក្នុង​រយៈពេល ១៤ថ្ងៃ គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា។ រីឯ​រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសកម្ពុជា​ ក៏ត្រូវបានរាជរដ្ឋាភិបាល សម្រេច​បិទជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិត​ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែ​មេសា​​ ដើម្បី​ទប់​ស្កាត់​​ការឆ្លងរាលដាលជំងឺកូវីដ១៩​៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង