Cctimesw1140xh150cm copy

ក្រសួងអប់រំ ពន្យាពេលចុះឈ្មោះ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ (បាក់​ឌុប)

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
ភ្នំពេញ៖ ដំណើរការក្នុងការចុះឈ្មោះប្រឡងសញ្ញាបត្រទុតិយភូមិត្រូវបានពន្យា រហូតដល់ថ្ងៃ៣០ មេសា ខាងមុខ ការពន្យានេះគឺដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃទី២០ ខែមីនានេះ។ 

យោងលើខ្លឹមសារនៃសេចក្តីណែនាំលេខ ០៧ អយក.សណន ចុះថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃ២០ មីនានេះ បានបញ្ជាក់ថា ក្រសួងនិងធ្វើការពន្យាពេលក្នុងការទទួលពាក្យចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី១៥ មេសា រហូតដល់ថ្ងៃ៣០ មេសា ២០២០ខាងមុខ ។

អាស្រ័យដូចបានជម្រាប សូមអស់លោក លោកស្រី ដែលជាប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានី ខេត្ត រួមទាំងបេក្ខជនដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តន៍អោយបានល្អ និងមានប្រសិទ្ធិភាព។

គួរបញ្ជាក់ផងដែរថា ការពន្យាក្នុងការចុះឈ្មោះនេះ គឺផ្អែកទៅលើវិស្សមកាលតូច មុនការកំណត់របស់គ្រឹះស្ថានសិក្សានានាទូទាំងប្រទេស និងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវី១៩ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: បាក់ឌុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង