Cctimesw1140xh150cm copy

សិស្សប្រឡងបាក់ឌុប២០២៣មានជាង១៣ម៉ឺននាក់ ខណៈសិស្សមានពិការភាពមាន១៨នាក់

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ដែលនឹងប្រព្រឹត្តទីនាថ្ងៃទី៦-៧ វិច្ឆិកា ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧៤១២នាក់ ក្នុងនោះមានបេក្ខនារីចំនួន២៣២៧៨នាក់ និងបេក្ខជនមានពិការភាពចំនួន១៨នាក់។

នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១៣៧៤១២នាក់ ដែលចំនួននេះកើនឡើង ៩២៧៧នាក់ ក្នុងនោះបេក្ខនារីមានចំនួន ២៣២៧៨នាក់។ ចំណែកបេក្ខជនមានពិការភាពចំនួន១៨នាក់ ក្នុងនោះបេក្ខជនពិការភ្នែកចំនួន ៦នាក់ និង បេក្ខជនគ ថ្លង់ចំនួន ១២នាក់ ។

ជាមួយគ្នានោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៤១៣៧៩ និងបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ៩៦០៣៣នាក់។ ចំណែក បេក្ខជនចំណេះទូទៅមានចំនួន ១១៩៩៣៧នាក់ និង បេក្ខជនស្វ័យរិនមានចំនួន ១៥៥០១នាក់។ បេក្ខជនបំពេញវិជ្ជាមានចំនួន ៣៣៤២នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជាមានចំនួន ១៦៣២នាក់។

បន្ថែមពីនេះ បេក្ខជនដែលប្រឡងយកភាសាអង់គ្លេសជាភាសាបរទេសមានចំនួន ១៣៦៨១១នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៧២៩២០នាក់ និង បេក្ខជនដែលប្រឡងយកភាសាបារាំងជាភាសាបរទេសមានចំនួន ៦០១នាក់ ហើយបេក្ខនារីចំនួន៣៦៥នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: បាក់ឌុប
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង