Yearendyearend1140x150

ព្រឹកនេះវ៉ាក់សាំងចិន«ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស»ដែលកម្ពុជាទិញបានមកដល់ហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រឹកនេះវ៉ាក់សាំងចិន«ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស»ដែលកម្ពុជាទិញបានមកដល់ហើយ

ភ្នំពេញ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac«ស៊ីណូវ៉ាក់» ចំនួន ៥០ម៉ឺនដូសទៀត ជាការបញ្ជាទិញពីចិនក្នុងជំហានទីពីរ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នៅ«អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ នេះហើយ។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍មួយក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ ដូច្នេះហើយ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងស្វែងរកការបញ្ជាទិញក៏ដូចជាការផ្ដល់ជំនួយនូវវ៉ាក់សាំងមួយចំនួន តួយ៉ាងពីប្រទេសចិនជាដើម សម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេស។ 

ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំងពីចិន ដែលជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅ ហើយជើងទី២ ដែលមានវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះហើយ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង