![](https://cdn.cc-times.com/kh.cc-times.com/media/10829/large/%E1%9E%AF.%E1%9E%82%E1%9E%B9%E1%9E%98_%E1%9E%9F%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%97%E1%9E%B6%E1%9E%96.jpg?1618572834)
ភ្នំពេញ៖ សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសាររបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅក្នុងគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តមនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសរសេរជាសារដល់សាធារណជនថា បើបុគ្គលណាម្នាក់ដែលបំពាននឹងវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង បុគ្គលនោះនឹងត្រូវទទួលទោសដែលត្រូវបានកំណត់ដោយច្បាប់ ជារួមគឺអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ។
ឯកឧត្តមបន្តថា ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន,ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយៈពេលបិទខ្ទប់១៤ថ្ងៃនេះ។
គួរបញ្ជកា់ថា រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៤ ខែមេសានេះ បានចេញសេចក្តីប្រកាសស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩។