.jpg?1584617670)
ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាថ្នាក់ដឹកនាំមួយរូបក្នុងចំណោមជាង៣០រូបដែលស្ថិតក្នុងបញ្ចីអន្តរកម្មកិច្ចការបរទេសរបស់លោកស៊ី ជីងពីង ប្រធានាធិបតីចិន ក្នុងពេលដែលប្រទេសចិនកំពុងជួបការលំបាកដោយសារការឆ្លងនូវជំងឺ កូវីដ-១៩។
ក្នុងបញ្ចីកិច្ចការបរទេសរបស់លោកស៊ី ដែលរៀបចំចេញផ្សាយដោយ China Central Television បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន បញ្ចាក់ពីអត្ថន័យថា នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ ១៩ មានប្រទេសខ្លះបានចាត់វិធានការតឹងរឹងហួសហេតុមួយចំនួន ដែលនេះមិនគួរឱ្យយកតំរាបតាមទេ អ្វីដែលគួរឱ្យភ័យខ្លាចជាងនេះទៅទៀត នោះគឺការតក់ស្លុតដោយខ្លួនឯង។
គួរបញ្ជាក់ថា សម្តេចហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស៊ី ជីងពីង កាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ជាជំនួបក្នុងពេលប្រទេសចិន កំពុងផ្ទុះនូវជំងឺ កូវីដ-១៩។
.jpg?1584617503)
.jpg?1584617552)
.jpg?1584617814)
.jpg?1584617904)
.jpg?1584617922)