ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ចេញសេចក្ដីសម្រេច«បិទខ្ទប់»នៅទីតាំងរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ ពីថ្ងៃទី១៥ មេសា ឆ្នាំ២០២១ ម៉ោង០០ និង០០នាទី ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាតំបន់ផ្សេងៗទៀត ដោយសភាពការណ៍ការឆ្លងជាសហគមន៍នៅតែបន្តឆ្លងជាបន្តបន្ទាប់ ឥតឈប់ឈរ ដែលមិនអាចគ្រប់គ្រងទ្រាំទ្របាន និងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។






