.jpg?1618027774)
ភ្នំពេញ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៥០ម៉ឺនដូសទៀតនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ មេសា ឆ្នាំ២០២១ខាងមុខនេះ។នេះបើតាមប្រសាសន៍របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ មេសានេះ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេសនៅថ្ងៃនេះសម្តេចហ៊ុន សែន បានប្រកាសថា នៅក្នុងឆ្នាំ២០២១នេះកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណជាង១១លានដូស ហើយនៅពេលខាងវ៉ាក់សាំងមកដល់កម្ពុជាជាបន្តបន្ទាប់។
បើតាមសម្តេចហ៊ុន សែន នៅថ្ងៃទី១៧ មេសា វ៉ាក់សាំងកូវីដនឹងមកដល់ចំនួន៥០ម៉ឺនដូស នៅក្នុងខែ ឧសភាចំនួន១លាន៥សែន ខែមិថុនា៣លានដូស ខែកក្កដា២លានដូស និង ខែសីហាចំនួន ១លានដូស។សម្រាប់សម្តេច គិតត្រឹមមកដល់ពេលបច្ចុប្បន្នកម្ពុជាបានទទួលវ៉ាក់សាំងបានប្រមានជាង២លានដូសហើយ៕