
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួយសម្រួលដល់ក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដតាមរយៈធានាបង់ថ្លៃទឹក និងភ្លើងរយៈពេល៥ខែ។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ មេសានេះ។
ជាមួយគ្នានេះ ចំពោះគ្រួសារដែលមានសមាជិកវិជ្ជមានជំងឺកូវីដ-១៩ ក៏ដូចជាពលរដ្ឋដែលជាប់ចត្តាឡីស័ក នៅតាមភូមិតំបន់នានា ក្នុងប្រទេសកម្ពុជា ក៏ទទួលបានការជួយពីរាជរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៦០៤ នាក់ ជាសះស្បើយចំនួន ១៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៥៩១នាក់ ហើយករណីស្លាប់ ២៤នាក់៕