ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៩នាក់បន្ថែមទៀត ក្នុងនោះមាន ៦៨នាក់ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ១៦នាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៥៤៦នាក់ ជាសះស្បើយចំនួន ១២៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១២៧០នាក់ ហើយករណីស្លាប់ ១៦នាក់៕






