ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរម្នាក់ទៀត វ័យ៧០ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ អំឡុងពេលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រាប់បណ្តាញព័ត៌មាន Fresh News។
គួររំលឹកថា ស្រ្តីដែលទទួលមរណកាលខាងលើនេះ មានអាសយដ្ឋាននៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រសួងសុខាភិបាល នឹងចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ៕