Smart saver cctime web bannertif

សារាចរណែនាំ៖បើមិនចាំបាច់កុំធ្វើដំណើរឆ្លងខេត្ត និងកុំចេញក្រៅផ្ទះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា បានចេញសារាចរណែនាំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យគោរពតាមវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និង ស្នើរសុំពលរដ្ឋចៀសវាងធ្វើដំណើរចេញក្រៅផ្ទះ និង ឆ្លងកាត់រាជធានី-ខេត្ត ក្នុងអំឡុងពេល ចូលឆ្នាំខ្មែរឆ្នាំថ្មី។

វិធានការនេះ ដោយសម្តេចពន្យល់ថា ធ្វើឡើងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ក្នុងសារាចរណែនាំរាជរដ្ឋាភិបាល បានស្នើសុំដល់ប្រជាពលរដ្ឋចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចៀសវាងនូវការរៀបចំពិធីផ្សេងៗ ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន និងជាពិសេសជៀសវាយឆ្លងកាត់ពីខេត្ត ទៅខេត្តមួយ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរឆ្នាំ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៤៤០នាក់ ជាសះស្បើយចំនួន ១១៩១នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១២៣៤នាក់ ហើយករណីស្លាប់ ១១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង