Cctime 6monthsfree desktop
Cc times  web banner kh (2)

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៦៣នាក់ និងជាសះស្បើយ១៥នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀតជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ១៥នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង៦៣នាក់ខាងលើ នៅខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៣៤នាក់ ហើយនៅរាជធានីភ្នំពេញ ២៣នាក់ ខេត្តស្វាយរៀង ០១នាក់, ខេត្តកណ្ដាល ០១នាក់ និងខេត្តត្បូងឃ្មុំ ០៤នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៤៤០នាក់ ជាសះស្បើយចំនួន ១១៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១២៣៤នាក់ ហើយករណីស្លាប់ ១១នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង