Img 1426
Swift cc time

អ្នកជំងឺកូវីដម្នាក់ទៀតបានស្លាប់នៅមណ្ឌលសុខភាពចាក់អង្រែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង

ភ្នំពេញ៖ អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នេះបើយោងតាមក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺស្លាប់បាត់បង់ជីវិត មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្លាប់នេះនៅពេលបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង