Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន៨៦នាក់ និងជាសះស្បើយ៣៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨៦នាក់បន្ថែមទៀត ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៣៤នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៨៦នាក់ ខេត្តព្រះសីហនុមានចំនួនច្រើនជាងគេដែលមានចំនួនអ្នកឆ្លងរហូតទៅដល់៤៣នាក់ ហើយនៅភ្នំពេញ ២៥នាក់, ខេត្តកណ្ដាល ២នាក់,  ខេត្តព្រៃវែង ២នាក់,  ខេត្តសៀមរាប ២នាក់, ខេត្តកែប ១នាក់, ត្បូងឃ្មុំ ៣នាក់, ខេត្តក្រចេះ ៣នាក់, ខេត្តស្វាយរៀង ៣នាក់, និង ខេត្តកំពង់ចាម ២នាក់។


គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២៣៣នាក់ ជាសះស្បើយចំនួន ១១៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៥៤នាក់ ហើយករណីស្លាប់ ១០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង