ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ទៅ«ផ្សារទំនើបឡាក់គី (Lucky Supermarket)» ឬធ្លាប់ពាក់ព័ន្ធនឹងអ្នកនៅហាងខាងលើនេះ គិតចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៤និង៥០នាទីល្ងាចតទៅ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩ គឺស្ថិតនៅ ផ្លូវជាតិលេខ២ ស/ក ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជិតរង្វល់មូលព្រះនរាយន៍ ក្រុងតាខ្មៅ។
ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញអឺវ៉ាន់ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ«ផ្សារទំនើបឡាក់គី» គិតចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម៉ោង០៤និង៥០នាទីល្ងាចតទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕

(រូបភាពដោយ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)