
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បានផ្តល់ជំនួយថវិកាចំនួន ១៦០០លានរៀលបន្ថែមទៀតដល់ បណ្តាខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកស្រុកកំណើត។
បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ បណ្តាខេត្តដែលបានទទួលរួមមានខេត្តចំនួន ១១គឺ៖ * ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល * ខេត្តបន្ទាយមានជ័យ ទទួលបានជំនួយ៣០០លានរៀល * ខេត្តពោធិ៍សាត់ ទទួលបានថវិកា២០០លានរៀល * ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល * ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល * ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល * ខេត្តព្រៃវែង ទទួលបានថវិកា៣០០លានរៀល * ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល * ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល * ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល * និងខេត្តសៀមរាប ទទួលបានថវិកា២០០លានរៀល។
