ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង១២កន្លះថ្ងៃត្រង់ ទី២១ ខែមីនានេះ បានធ្វើការកែតម្រូវតួលេខអ្នកឆ្លងកូវីដនៅថ្ងៃទី២១មីនានេះ ពី៥៨នាក់ មក៤៨នាក់ ដែលកែតម្រូវក្នុងសេចក្តីប្រកាសកាលពីព្រឹកមិញ។
ជាការឆ្លើយតបនៃការខុសបច្ចេកទេសតួលេខនេះ ក្រសួងក៏បានចេញសេចក្ដីប្រកាសជាថ្មីម្ដងទៀត ដើម្បីបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២១មីនា២០២១នេះ គឺមានអ្នកឆ្លងកូវីដចំនួន ៤៨នាក់បន្ថែមទៀតដែល ៤៧នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១៥នាក់ផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីបានកែតម្រូវ និងត្រួតពិនិត្យរួចហើយ គិតត្រឹមម៉ោង១២កន្លះថ្ងៃត្រង់ ទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧២៥នាក់ ហើយករណីស្លាប់ ០៣នាក់៕





