Cctime 6monthsfree desktop
Cc times  web banner kh (2)

បុគ្គលិកហាង Modestore ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖បុគ្គលិកពីរនាក់នៃហាង Modestore កាលពីយប់ថ្ងៃទី១៦ មីនា២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលមានទីតាំងនៅផ្ទះលេខ ១៤BC ផ្លូវលេខ ៣៣៧ រាជធានីភ្នំពេញ ដែលបុរសទាំង០២នាក់បានឆ្លងកូវីដនោះ ម្នាក់កាន់ផ្នែកគណនេយ្យ និងម្នាក់ទៀតកាន់ផ្នែកគ្រប់គ្រងស្តុកផង ដឹកជញ្ចូនផង។

យោងតាមសេចក្ដីជូនដំណឹងតាមបណ្ដេញសង្គមនៃហាង Modestore បានឱ្យដឹងថា បុរសពីរនាក់បុគ្គលិកហាងរបស់ខ្លួន មាន វិជ្ជមានកូវីដ១៩។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន៤៥នាក់ ក្នុងនោះមានម្ចាស់ហាង និងក្រុមគ្រួសារ រួមទាំងសហការីទាំងអស់ បានទៅធ្វើតេស្តរកមេរោគកូវីដ១៩ កាលពីម្សិលមិញរួចហើយ រួចកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយឡែកពីគ្នា ហើយនឹងកំពុងរង់ចាំទទួលលទ្ធផល។ ចំណែកការលក់នឹងផ្អាកដំណើរការរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧មីនា២០២១នេះតទៅ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៤០នាក់ ហើយករណីស្លាប់ ០១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង