
ភ្នំពេញ៖កងទ័ពកម្ពុជាជាបន្តបន្ទាប់បានឆ្លងកូវីដ បើទោះបីពួកគេទទួលបានការចាក់វ៉ាក់សាំងការពារហើយក៏ដោយ។នេះបើយោងតាមប្រសាសន៍សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១៧ មីនានេះ។
សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ជាបទពិសោធន៍ទាំងអ្នកចាក់វ៉ាក់សាំងទី១ និងលើកទី២ មានអ្នកខ្លះអាចឆ្លងកូវីដ១៩ ដូច្នេះសម្តេចបានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងដែលកំពុងប្រតិបត្តិការណ៍ចាក់វ៉ាក់សាំងជូនកងទ័ពត្រូវបង្កើនការប្រុងប្រយ័ត្នត្រូវពាក់ម៉ាស់ រក្សគម្លាត ការធ្វើអនាម័យ។
ចំពោះកងទ័ពមកសម្ភាសន៍ សម្តេច បានស្នើសុំឱ្យពិនិត្យឱ្យបានច្បាស់លាស់ ពោលគឺធ្វើយ៉ាងណាការពារកុំឱ្យការឆ្លងកូវីដ១៩រីករាលដាលបន្តបន្ទាប់ទៀតក្នុងជួរកងទ័ព៕