Yearendyearend1140x150

ខេត្តកណ្តាលទទួលថវិកា២រយលានរៀលពីរដ្ឋាភិបាល ខណៈចំនួនអ្នកឆ្លងកូវីដកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ បានទទួលថវិកាចំនួន២រយលានរៀលពីរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកណ្តាល មានការកើនឡើងគួរឲ្យកត់សម្គាល់។

បើតាមរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តកណ្តាលបានឲ្យដឹងថា អំណោយដ៏ថ្លៃថ្លាដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានប្រគល់ជូន នាពេលនេះ រួមមាន ថវិកាចំនួន ២០០ ០០០ ០០០ រៀល (ពីររយលានរៀលគត់)។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក៏បានប្រគល់ជូនសម្ភារមាន អង្ករ ទឹកបរិសុទ្ធ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស និងសាប៊ូលាងដៃ សរុបជាថវិកាចំនួន ២២៦ ៥០០ ០០០រៀល គិតជាថវិកាសរុប ចំនួន ៤២៦ ៥០០ ០០០ រៀល(បួនរយម្ភៃប្រាំមួយលាន ប្រាំរយពាន់រៀល)។

គួរបញ្ជាក់ថា ខេត្តកណ្តាលថ្ងៃទី១៧ ខែមីនានេះ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២២នាក់ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ យោងតាមសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦មីនា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងមូលដ្ឋានខេត្តកណ្តាលកើនឡើងដល់១៧៤នាក់ និងពាក់ព័ន្ធកូវីដចំនួន ១៤៣១៩នាក់ យកសំណាកបាន ១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន ១២១១៩នាក់ និងករណីជាសះស្បើយចំនួន ៣នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង