ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា តាមស្ថានភាពរីករាលដាលបច្ចុប្បន្ននៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកល តម្រូវឲ្យមានសកម្មភាពឆ្លើយតបបន្ទាន់ ទៅនឹងជំងឺនេះតាមការវិវត្តន៍នសការរីករាលដាលនៃវីរុសនេះ។ដូច្នេះ ក្រសួងស្នើរសុំឲ្យរៀបចំបង្កើតគណៈកម្មការអន្តរក្រសួងនៅតាមរាជធានីខេត្ត រៀងៗខ្លួន ដោយតម្រូវឲ្យទទួលបន្ទុកផ្ទាល់ជាប្រធាននៃគណៈកម្មការនេះ។