
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នៅថ្ងៃទី១៦ ខែមិនានេះ បានជូនដំណឹងដល់សាលារៀនភាសាចិនទាំងអស់នៅទូទាំងប្រទេសកម្ពុជាធ្វើការឈប់សំរាកចាប់ពីថ្ងៃនេះតទៅ។ការជូនដំណឹងនេះ គឺអនុវត្តន៍តាមការប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា។
បច្ចុប្បន្ននេះ សាលារៀនភាសាចិនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមមួយនេះមានចំនួន ៥៨សាលា ដោយមានសិស្សចំនួន៥ម្មឺនជាងនាក់ ។
ក្នុងសេចក្តីប្រកាសរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានអោយដឹងថា នេះគឺជាវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។
សមាគមនេះក៏បានរំលឹកដល់សាលារៀនភាសាចិនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់នៅក្នុងអំឡុងពេលឈប់សំរាកនេះ ត្រូវអនុវត្តការសម្អាតបរិវេណគ្រឹះស្ថានសិក្សា និងយកចិត្តទុកដាក់ចំពោះសុខភាពគ្រូនិងសិស្សដែលស្នាក់នៅក្នុងសាលា។បើសិនជាមានបញ្ញាសុខភាព ត្រូវប្រញាប់រកគ្រូពេទ្យពិនិត្យជាបន្ទាន់៕