ភ្នំពេញ៖ដំណើរការចាក់សាំងកាពារជំងឺកូវីដ-១៩ ជូនពលរដ្ឋចាប់ពីវ័យ១៨ដល់៥៩ឆ្នាំ ចំពោះដូសទី១ នៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្អាកជាបណ្តោះអាសន្ន សម្រាប់វ៉ាក់សាំងស៊ីណូហ្វា (Sinopharm)។តែអ្នកចាក់វ៉ាក់សាំងលើកទី២ គឺទទួលចាក់ជាធម្មតា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តជម្រាបជូនដំណឹងឡើងវិញនូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់ដូសលើកទី១ នៅពេលមានវ៉ាក់សាំងមកដល់កម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ។សម្រាប់វ៉ាក់សាំងកូវីសែល របស់ក្រុមហ៊ុនអាស្រាហ្សេនីកានៅដំណើការចាក់ធម្មតាតាមទីតាំងដែលបានកំណត់៕