ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការណែនាំមិនឳ្យធ្វើដំណើរទៅកាន់អឺរ៉ុប អាមេរិក និង អ៊ីរ៉ង់។ ចំណែក មន្រ្តី និង ពលរដ្ឋកម្ពុជាដែលទើបមកពីប្រទេសទាំងនេះ ត្រូវដាក់ខ្លួនឳ្យនៅដាច់ដោយឡែកពីគេរយ:ពេល១៤ថ្ងៃ។
វិធានការរបស់រដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង១នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់។
